Showing posts with label បច្ចេកវិទ្យា. Show all posts
Showing posts with label បច្ចេកវិទ្យា. Show all posts
Sunday, June 15, 2014
Posted by KIA007
On 11:09 AM
Categories: បច្ចេកវិទ្យា, មើលវីដេអូ, វិដេអូសិក្សា
Wednesday, November 6, 2013
Posted by KIA007
On 5:21 PM
Windows 8.1 ត្រូវបានដាក់ឲ្យប្រើប្រាស់អស់រយៈពេលជាង១ខែហើយ ប៉ុន្តែអ្នកប្រើប្រាស់ បានជួបប្រទះ ជាមួយបញ្ហាក្នុងការប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ ថ្មីមួយនេះ។
អ្នកប្រើប្រាស់ជាច្រើនបានបង្ហាញពីការមិនពេញចិត្ត ចំពោះបញ្ហាខ្សោយ Wi-Fi connection ឬការបង្ហាញសញ្ញា Limited Internet connectivity (មិនអាចប្រើប្រាស់បាន) ធ្វើឲ្យមានការលំបាកជាខ្លាំងក្នុងការប្រើប្រាស់ អ៊ីនធឺណេត។
ខាងក្រោមជាបញ្ហាមួយដែល អ្នកប្រើប្រាស់បានសរសេរ នៅលើវេបសាយ Microsoft’s Community forums:
“ ខ្ញុំបានលុបនិងតម្លើង Driver ម្តងហើយម្តងទៀត ហើយតំឡើង Driver ដែលថ្មីបំផុតពី Intel ព្រមទាំង Restart កុំព្យូទ័រជាច្រើនលើក និងសកម្មភាពជាច្រើនទៀត។ ខ្ញុំអាចចាប់អ៊ីនធឺណេតបានដោយការ បិទហើយបើក Wi-Fi ក្នុងកុំព្យូទ័រម្តងទៀត តែអ៊ីនធឺណេតនិងដាច់ទៅវិញក្នុងពេលណាមួយ។”
បញ្ហានេះហាក់ដូចជាមិនពាក់ព័ន្ធ និងផ្នែករឹងនៃកុំព្យូទ័រទេ តែមានដំណឹងថាការតម្លើង Driver Wi-Fi អាចដោះស្រាយបញ្ហានេះបាន។
ប្រភពពី Softpedia
Categories: បច្ចេកវិទ្យា
Sunday, September 1, 2013
Posted by KIA007
On 11:03 PM
កុំព្យូទ័រគឺជាម៉ាស៊ីនដែលអាចឲ្យយើងធ្វើការងារបានយ៉ាងច្រើនដូចជា វាយអត្ថបទ ធ្វើការគណនាលេខ ស្តាប់ចំរៀង មើលភាពយន្ត លេងហ្គេម ធ្វើការរចនា ផ្ទុកនិងរក្សាទុកទិន្នន័យ បញ្ជូនព័ត៌មានឲ្យគ្នា ស្វែងរកព័ត៌មានលើបណ្តាញអ៊ីនធឺណេតជាដើម។ សព្វថ្ងៃនេះកុំព្យូទ័រគឺជាម៉ាស៊ីនជំនួយដ៏សម្ខាន់ របស់មនុស្សដែលមិនអាចខ្វះបានចំពោះការងារមួយចំនួនធំ ដែលការចេះនូវជំនាញកុំព្យូទ័រគឺជាកត្តាដ៏ចម្បងមួយ ដែលអាចជួយសម្រួលដល់ការងាររបស់លោកអ្នក។
Categories: ចំណេះដឹងទូទៅ, បច្ចេកវិទ្យា, មូលដ្ឋានកុំព្យូទ័រ, រៀនកុំព្យូទ័រ
Friday, August 2, 2013
Posted by KIA007
On 1:02 AM
បណ្តាញទំនាក់ទំនងសង្គម Facebook កំពុងតែរកចំណូលបានយ៉ាងនិងកើនឡើងជាប្រចាំ ជារៀងរាល់ត្រីមាសដោយការផ្សព្វផ្សាយលើគេហទំព័ររបស់ខ្លួន តែអ្នកប្រើប្រាស់ហាក់មានភាពមិនពេញចិត្ត ចំពោះការបង្ហាញស្លាកផ្សព្វផ្សាយច្រើនឡើងលើគេហទំព័រមួយនេះ។
យោងទៅតាមរបាយការណ៍ដែលផ្សាយចេញដោយគេហទំព័រ Business Insider បានបង្ហាញឲ្យឃើញថាអ្នកប្រើប្រាស់ Facebook ភាគច្រើនមានការមិនសប្បាយចិត្តជាមួយការបង្ហាញស្លាកផ្សព្វផ្សាយទាំងនោះ។ ដែលបណ្តាញសង្គម LinkedIn មានចំនួនត្រឹមតែ ២៣% និង Twitter មានត្រឹមតែ ១២% នៃអ្នកប្រើប្រាស់ដែលមានការមិនពេញចិត្តជាមួយនិងការផ្សព្វផ្សាយលើបណ្តាញសង្គមទាំងនោះ។
Facebook បានប្រកាសថារកបានចំណូល ១.៦ ពាន់លានដុល្លារក្នុងត្រីមាសទី២ តាមរយៈការផ្សព្វផ្សាយ ដែលស្មើនិង ៨៨% នៃចំណូលសរុប។
ប្រភពពីៈ Softpedia
Categories: បច្ចេកវិទ្យា, សារព័ត៌មាន, អន្តរជាតិ
Sunday, June 30, 2013
Posted by KIA007
On 5:41 AM
ប្រព័ន្ធទំនាក់ទំនងសង្គម Facebook មានគម្រោងបង្កើតប្រព័ន្ធដែលរៀបចំទំព័រ និង ក្រុមនៅក្នុង Facebook ដែលផ្ទុកទៅដោយ អត្ថបទ និង រូបភាពមិនសមរម្យដូចជារូបភាពអាសអាភាសន៍ ឲ្យចូលទៅក្នុងតារាង blacklist ដោយស្វ័យប្រវត្តិ។ ប្រព័ន្ធនេះនិងចាប់ផ្តើមដំណើរការនៅថ្ងៃទី ១ ខែ៧ ខាងមុខនេះនៅពេលដែលស្លាកផ្សព្វផ្សាយនិងត្រូវបានបិទចំពោះទំព័រទាំងនោះ។
"យើងនិងស្វែងរកនិងបន្តឹងបិទការឃោសនាមិនឲ្យបង្ហាញឡើងនៅលើទំព័រឬក្រុមដែលផ្ទុក អត្ថបទ និងរូបភាព មិនសមរម្យ។ មុននិងមានវិធានការនេះកើតឡើង ទំព័រដែលផ្ទុករូបភាព និង ផលិតផលអាសអាភាសន៍បានមានសិទ្ធិក្នុងការបង្ហាញការឃោសនារបស់ខ្លួននៅផ្នែកខាងស្តាំនៃទំព័រ"។
បកប្រែអត្ថបទដោយៈ គាហេង
ប្រភពពីៈ
Softpedia.com
Categories: បច្ចេកវិទ្យា, អន្តរជាតិ
Subscribe to:
Posts (Atom)




