Showing posts with label សាលា ដុន បូស្កូ​កម្ពុជា. Show all posts
Showing posts with label សាលា ដុន បូស្កូ​កម្ពុជា. Show all posts

Tuesday, November 5, 2013

Posted by KIA007 On 6:10 AM


នៅព្រឹកថ្ងៃទី ៥ ខែ វិច្ឆិកា​នេះសិស្សផ្នែក​ទំនាក់ទំនងសង្គម និង សារព័ត៌មាននៃ សាលា​បច្ចេកទេស​ដុន បូស្កូខេត្តព្រះសីហនុ និង ខេត្តកែប បានចុះធ្វើកម្មសិក្សានៅ វិទ្យុ ៩មករា ៩៩.៧០ MKH ខេត្តកំពត​​ដែលជា​វិទ្យុមួយ ដែលមាន​ការពេញនិយម​ខ្លាំងជាងគេ​នៅខេត្តកំពត។

ការចុះកម្មសិក្សានោះ ត្រូវបាន​ធ្វើឡើង​រយៈពេល១ម៉ោង ចាប់ពីម៉ោង ៩ ដល់ម៉ោង ១០ ព្រឹក។ កម្មសិក្សា​នេះធ្វើឡើង​ក្នុងគោលបំណង​ឲ្យ​សិស្សានុសិស្ស បាន​មកមើល​ផ្ទាល់​និងជួប​សម្ភាសន៍​ផ្ទាល់ ជាមួយប្រធាន និងបុគ្គលិក​ធ្វើការ​ក្នុងស្ថានីយ៍វិទ្យុ ព្រោះ​មុខវិជ្ជា​វិទ្យុ​ក៏មាន​បញ្ចូល នៅ​ក្នុង​ការសិក្សា​ក្នុងផ្នែក​ទំនាក់ទំនងសង្គម និង សារព័ត៌មាន​ផងដែរ ដែល​បង្រៀន​ដោយ​គ្រូស្ម័គ្រចិត្ត​គឺ​លោក​តា Wolfgang និងលោកគ្រូ Michael ដែលជាជន​ជាតិ​អាឡឺមង់។

នេះជាកម្មសិក្សាមួយដែលល្អ ដែលជួយ​ឲ្យសិស្សានុសិស្ស​បានយល់កាន់​តែច្បាស់ ក្នុង​ការធ្វើការ​ក្នុងវិទ្យុ យល់ដឹង​ពីតម្រូវការដើម្បី​ក្លាយជាពិធីករ ឬ ជាបុគ្គលិកដែលល្អ ក្នុងការ​បម្រើ​ការ​ក្នុង​បុស្តិ៍​វិទ្យុ ដែល​​បញ្ជាក់​ឲ្យឃើញ​ពីការ​លូតលាត់ នៃប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ផង​ដែរ។





 


Thursday, October 31, 2013

Posted by KIA007 On 7:09 PM
ពិធី​កាត់​ខ្សែបូរណ៍​សម្ភាធអាគារ​អាង​ទឹក

នៅសាលាដុន បូស្កូខេត្តកែប កាលពីម្សិលមិញ​មានរៀប​​ចំនូវ​ពិធី សម្ភោធ​ដាក់ឲ្យ​​ប្រើប្រាស់​នូវ អាគារ​សិល្បៈ បន្ទប់បាយ និង អាងទឹក ដែលមានវត្តមានចូល រួមពី លោកពុក ចន វីសឺ អធិការសាលាបច្ចេកទេស ដុន បូស្កូ ខេត្តព្រះសីហនុ លោក អូលីវយេ លោកពុក លី សំណាង ដែលជាអធិការ​សាលាដុន បូស្កូ ខេត្តកែបផ្ទាល់ ព្រមម្ចាស់ជំនួយ ឧបត្តមសាលាដុន បូស្កូ ដោយមានការរាក់ទាក់​ដោយលោកគ្រូ អ្នក គ្រូ និងសិស្សានុសិស្ស នៃសាលាដុន បូស្កូខេត្តកែប និង ព្រះសីហនុ។


អាគារ​អាង​ទឺក​ និង​ ផ្ទះស្នាក់​គ្រូ​ស្រី
ក្នុងកម្មវិធីនេះផងដែរក៏មានការ ចូលរួមសម្តែង របាំជូនពរ របាំតាលុង របាំណាំណាវ និង ចង្វាក់ឌីស្កូ ដែលសម្តែងដោយ​សិស្សានុសិស្ស​នៃសាលា ដុន បូស្កូ កែបដែល​ធ្វើឲ្យកម្មវិធីរឹតតែ​មាន​ភាព​​កក្រឹកកក្រេង នឹង​សប្បាយ​រីករាយផងដែរ។

បន្ទាប់​ពីការសម្លែង​សិល្បៈ របស់សិស្សានុសិស្ស លោកពុក ចន វីសឺ និង លោកពុក អូលីវយេ បានមានមតិយោបស់​ចុងក្រោយ បន្ទាប់ម្ចាស់ជំនួយ លោកពុក ចន វីសឺ លោកពុក សំណាង និង លោកពុក អូលីវយេ បានកាត់ខ្សែបូរណ៍​ដាក់ឲ្យប្រើប្រាស់ អាគារសិល្បៈ បន្ទប់បាយ និង អាងទឹក ជាផ្លូវការ។

បន្ទាប់មកមានការ​ប្រកួត​កីឡាបាល់​ទាត់​រវាង សិស្សឆ្នាំទី ១ និង ទី២ នៃសាលាដុន បូស្កូកែបដែល​ជា​លិទ្ធផល សិស្សឆ្នាំទី២ បានយកឈ្នះ ១ ទល់និង ០ នៅពេលរាត្រីមានកម្មវិធី កំសាន្ត ការ​សម្តែង​សិល្បៈ និង ការរាំកំសាន្ត រហូតដល់ម៉ោង ១០ កន្លះ​យប់​ដែល​សិស្សានុសិស្ស​ទាំងអស់​មាន​ភាព​រីករាយ ពេញមួយថ្ងៃ។









ព័ត៌មាន​ដោយៈ អ៊ឹង គាហេង
រូបភាព​ដោយៈ សិស្សផ្នែក​ទំនាក់​ទំនង​សង្គម និង​ សារ​ព័ត៌មាន​ ខេត្ត​កែប និង​ ខេត្ត​ព្រះសីហនុ