Friday, March 29, 2013

Posted by KIA On 10:33 AM

មនុស្ស​គ្រប់​រូប​តែង​តែ​ជួប​នៅ​ការ​លំបាក​ចិត្ត ​ឬ អារម្មណ៍​តាន​តឹង ដែល​អារម្មណ៍​បែប​នេះ​គឺជា​​ អារម្មណ៍ដែល​មនុស្ស​គ្រប់​រូប​មាន​​ ហើយ​មិន​អាច​ជៀស​ផុត​បាន​ឡើយ។ មនុស្ស​គ្រ​ប់​រូប​ តែង​មាន​ការ​សម្រប​សម្រួល​ទៅ​និង​អារម្មណ៍បែប​នេះ​ រៀងៗខ្លួនដែល​អាច​បន្ធូរ​បន្ថយ​បាន​ទៅ​តាម​ បញ្ហា​តូច​ឬ​ធំ​ និង​ ទៅ​តាម​មនុស្ស​មា្នក់ៗ ។

តើ​អ្នក​ធ្លាប់​គិត​ពី​វិធី​ដែល​អាច​បន្ថយ​អារម្មណ៍​ទុកសោក​ក្រៀមក្រំ​នេះ​ដែល​ឬ​ទេ?

ថ្ងៃ​នេះ​ខ្ញុំ​និង​លើក​យក​វិធី​៥យ៉ាង​ដែល​អ្នក​អាច​នឹង​ធ្លាប់​គិត​ដល់​ ដែល​ជា​វិធី​ក្នុង​ការ​ជួយ​បន្ថយ​ឬ​បំផ្លិច​ទុកសោក​ក្រៀម​ក្រំ ដែលខ្ញុំបានព្យាយាម​គិត និង តែងនិពន្ធឡើងក្នុងគោល​​បំណងសង្ឃឹម​ថា​លោក​អ្នក​នឹង​អាច​សាកល្បង​អនុវត្ត​​ ហើយ​រីក​រាយ​ក្នុង​ការអាន​អត្ថបទនេះ។

វិធីទី១ រៀប​ចំ​គម្រោង​ផែន​ការ​របស់​អ្នក

គិត​អំពី​គោល​ដៅ​របស់​អ្នក​ដែល​អ្នក​តែងស្រមៃ ដូច​ជា​ អ្នក​ចង់​អភិវឌ្ឍ​ខ្លួន​ឯង ចង់​បញ្ចប់​ការ​សិក្សា​ដោយ​ជោគ​ជ័យ​ ចង់បាន​ការ​ងារ​ដែល​ល្អ​ប្រសើរ​ ចង់​ជួបជុំបងប្អូន ចង់​បង្កើន​ចំណេះដឹង​ ចង់​ជួប​គូរ​របស់​អ្នកជាដើម។ ហើយ​សរសេរ​គោលដៅទាំងនោះចូល​ទៅក្នុង​ក្រដាស់ឬសៀវភៅមួយ​ និង​ ព្យាយាម​សម្រេច​គោលដៅរបស់អ្នក ហើយឈប់គិត​ពីអ្វីដែល​ធ្វើឲ្យអ្នកមិន​សប្បាយចិត្ត ​ព្រោះ​អ្នក​មាន​គោល​បំណងជាច្រើន​ដែលត្រូវធ្វើ។

វិធីទី២ ធ្វើលំហាត់ប្រាណ 

ហាត់ប្រាណ​ជាប្រចាំដើម្បីឲ្យរាង្គកាយអ្នករឹងមាំ អារម្មណ៍ស្រស់ស្រាយ ទឹកមុខស្រស់ថ្លា សុខភាពមាំមួន និង បញ្ចេញជាតិខ្លាញ់។ អ្នកនិងទទួល​បាន​នូវ​អារម្មណ៍ល្អ និង ស្រឡេះក្នុង​អារម្មណ៍ និង​ មាន​អារម្មណ៍ថាអ្នកមាន​រាង្គកាយដ៏គួរ​ជាទី​ពេញចិត្ត។

វិធីទី៣ ការលើកលែង

ជាច្រើនលើកច្រើនសារមកហើយ ដែលអ្នកតែងមានអារម្មណ៍ មួរម៉ៅ តានតឹង ខឹង និង​មិនពេញចិត្ត ចំពោះអាកប្បកិរិយាអ្នកដទៃ ដែល​ធ្វើមិនល្អមកលើអ្នក ឬ គ្រាន់តែគេធ្វើអ្វីមួយ​ទាស់ចិត្តអ្នកដោយគេមិនដឹងខ្លួនសោះ។ ឈប់ជ្រួញចិញ្ចើមទៀតទៅហើយឲ្យអ្នកដទៃ ធ្វើកិច្ចការ​ដែលគេពេញចិត្តធ្វើ ជួយលើកទឹកចិត្ត និង​ ឈប់ប្រកាន់ខឹង នូវអ្វីដែលគេធ្វើ នោះអ្នកនឹងទទួល​បាននូវអារម្មណ៍រីករាយដោយមិនដឹងខ្លួនផងថាមកពីមូលហេតុនេះ។

វិធីទី៤ គេងឲ្យបានគ្រប់គ្រាន់

មានថ្ងៃខ្លះ អ្នកក្រោកពីគេងមក​ទាំងអារម្មណ៍មួរម៉ៅ ព្រោះអ្នកត្រូវក្រោកទាំងគេងពុំទាន់ឆ្អែត ។​  អ្នកទៅសិក្សា ឬ បំពេញការងារទាំងអារម្មណ៍មិនល្អ អាចធ្វើឲ្យសុខភាពអ្នកចុះខ្សោយ ដែលជាហេតុ​ធ្វើឲ្យអ្នកមានអារម្មណ៍ តានតឹង មួរម៉ៅ ឆាប់ខឹង និង​ ក្រៀមក្រំជាដើម ។ អ្នកគួរគេងឲ្យបានគ្រប់គ្រាន់ ដើម្បីបំពេញតម្រូវការរាង្គកាយ និង សុខភាពផ្លូវអារម្មណ៍របស់អ្នក អ្នកនិងទទួលអារម្មណ៍រីករាយតាំងពីក្រោកពីគេង និង​ មាន​ថ្ងៃដ៏ល្អ។

វិធីទី៥ ស្នាមញញឹម

ស្នាមញញឹមគឺជាអំណោយមួយដ៏ល្អ ដែលយើងផ្តល់ឲ្យអ្នកដទៃ ហើយយើងក៏ចង់បានពី​គេវិញផង​ដែរ ។ អ្នកនិងមាន​អារម្មណ៍ល្អពេញអ្នកដទៃ ញញឹមមករកអ្នក ហើយអ្នកក៏មាន​អារម្មណ៍ក្នុងការ​ញញឹមទៅរកគេវិញផងដែរ ។ អ្នកគួរចាប់ផ្ដើមថ្ងៃ​ថ្មីរបស់​អ្នក​ជាមួយនឹងស្នាមញញឹម និង​ អារម្មណ៍ ស្រស់ស្រាយ។ 
 
Picture from: free.clipartof.com 
ស្នាមញញឹមជាអំណោយដែលល្អជាងគេលើ​លោក។ 



 

0 comments:

ចូលរួមមតិយោបល់តាមហ្វេសប៊ុក បណ្ណាល័យអនឡាញ

Post a Comment