Showing posts with label កម្ពុជា. Show all posts
Showing posts with label កម្ពុជា. Show all posts

Friday, February 7, 2014

Posted by KIA007 On 3:04 AM


រឿងអ្នកក្លាហាន​ Shitman ឬ អ្នកក្លាហាន​ដុំអាចន៍​ជារឿងគំនូរជីវចលខ្មៃរ​​ដែលគួរចាប់​អារម្មណ៍ និង ល្អមើលមួយ​ដែលបង្កើត​ដោយ ស សៀងហេង។ ធានាថាពិតជា​ល្អមើល​និងមាន​ភាព​កំប្លែង​គួរឲ្យ​ទាក់ទាញ។​​ សូមទស្សនា​រឿងនេះ​នៅខាង​ក្រោមនេះ


Saturday, August 17, 2013

Posted by KIA007 On 1:19 AM

ដើម្បីទាញយក​សៀវភៅ កេរ្តិ៍ដំណែលបទ​ចំរៀង លោក​ ស៊ីន​ ស៊ីសាមុត សូមចុចត្រង់នេះ


នេះជាសៀវភៅមួយ​ដែល​បង្កើតឡើង​ដោយ​ដក​ស្រង់​ចេញពី​ទំព័រវីគីភីឌាខ្មែរ ដែល​និយាយ​អំពីស្នាដៃបទចំរៀង​របស់ លោក​ ស៊ីន ស៊ីសាមុត​ដែល​ជា​កំពូល​តារា​ចំរៀង​នៃប្រទេស​កម្ពុជា​ ដែល​បទចំរៀង​របស់​លោក​នៅតែ​ទទួល​ការ​គាំទ្រមិន​ចេះបញ្ចប់​មក​ទល់​និង​សម័យ​បច្ចុប្បន្ននេះ។



Sunday, August 11, 2013

Posted by KIA007 On 7:25 AM


នេះជា​វីដេអូ​មួយនិយាយ​អំពី​ការ​ទទួល​សិស្ស​ថ្មី​នៅ​សាលា​ដុន បូស្កូនៅ​កម្ពុជា​ដែល​ធ្វើ​ឡើង​ ដោយ​សិស្ស​ផ្នែក​ទំនាក់​ទំនង​សង្គម​និង​សារ​ព័ត៌មាន នៃ​សាលា​បច្ចេក​ទេស​ដុន បូស្កូ ខេត្ត​ព្រះសីហនុ​ និង ខេត្ត​កែប។






Monday, July 22, 2013

Posted by KIA007 On 11:01 PM




នេះជាវីដេអូមួយដែល​ធ្វើឡើង​ដោយ​​សិស្ស​ផ្នែក​ទំនាក់ទំនង​ សង្គម​និង​​សារព័ត៌មាន​ នៃ​​សាលា​បច្ចេក​ទេស​ ដុន បូស្កូ ខេត្តព្រះសីហនុ។ ដែល​និយាយ​​ពី​កាតព្វកិច្ច​យុវជន​ក្នុងការ​ទៅ​ចូលរួម​បោះឆ្នោត នៅថ្ងៃទី ២៨ ខែ​ កក្កដា ខាងមុខ​នេះ។

Monday, July 1, 2013

Posted by KIA007 On 2:46 AM
រូបសំណាក់​ លោកពុក​ បូស្កូ

សាលាបច្ចេកទេស ដុន បូស្កូ ខេត្តព្រះសីហនុ គឺជា​សាលា​អង្គការ​ក្រៅរដ្ឋាភិបាល​មួយដែលជួយ​ដល់​យុវជន យុវនារី កម្ពុជា​ដែលពុំមាន​លទ្ធភាព​ទៅបន្ត​ការសិក្សា​នៅសកលវិទ្យាល័យ​នានា។

សាលា​បច្ចេកទេស ដុន បូស្កូ ខេត្តព្រះសីហនុ មានទីតាំងនៅ ផ្លូវអូរប្រាំ ក្រុមទី១៣ មណ្ឌល៥ សង្កាត់៤ ខ័ណ្ឌមិត្តភាព ក្រុងព្រះសីហនុ។ សាលា ដុន បូស្កូ ចាប់ផ្តើម​​បង្កើត​ឡើង​​នៅ​ឆ្នាំ១៨៥៤ ​ដោយក្រុម​គ្រួសារ​​សាលេស៊ាន នៅ​ប្រទេស​អ៊ីតាលី​​ដោយលោក​​ឪពុក បូស្កូ។ ហើយ​នៅ​​ទសវត្ស៍​ឆ្នាំ​១៩៩០ សាលាបច្ចេក ដុន បូស្កូ ក៏បាន​​កកើតឡើង​​នៅលើទឹកដី​​ខេត្ត​ព្រះសីហនុ​។ អស់រយៈពេល​​ជាច្រើនឆ្នាំ សាលា​បច្ចេកទេស ដុន បូស្កូ ខេត្តព្រះសីហនុ​​បាន​​បណ្តុះបណ្តាល យុវជនក្រក្រី និង កំព្រា ឲ្យមាន​ចំណេះដឹង​ខ្ពស់​​ផ្នែកបច្ចេកទេស ​និងមាន​​ការងារល្អៗ​​ធ្វើចាកផុត​​ពីភាព​ក្រីក្រ ហើយ​កំពុងតែ​​បម្រើ​ការ​​នៅតាម​​ស្ថាប័ន​នានា ក្នុងមុខដំណែង​​ដ៏ល្អ​ប្រសើរ។ ដោយភាព​ជោគជ័យ​​ទាំងនេះ​​សាលាមួយនេះ​​ក៏ទទួល​បាន​នូវ​ភាព​​ល្បីល្បាញ និង ការទទួលស្គាល់​​គុណភាព​​នៃការ​​បណ្តុះ​បណ្តាល​ និងវិន័យដ៏ល្អ មកទល់និង​ពេលបច្ចុប្បន្ន ដែល​​សាលា​​បច្ចេកទេស ដុន បូស្កូ នៅតែបន្ត​​សកម្មភាព​​របស់ខ្លួន​​ក្នុងការ​​បណ្តុះបណ្តាល យុវជនក្រីក្រ និង កំព្រា ឲ្យទទួល​បាន​​ចំណេះដឺង​​ផ្នែកបច្ចេកទេស អប់រំចិត្តគំណិត មានជំនាញ​​ច្បាស់លាស់ និង មានការងារ​​ដែល​​ល្អ​ប្រសើរ​​​នៅក្នុងជីវិត​​​របស់​ពួកគេ។

មកទល់ពេល​បច្ចុប្បន្ន សាលាបច្ចេកទេស ដុន បូស្កូ ខេត្តព្រះសីហនុ​​​នៅតែបន្ត​​ទទួល​​​សិស្សានុ​សិស្ស​​​ជារៀង​រាល់​ឆ្នាំ​​ដែលមាន ៥ផ្នែកសម្រាប់​​ជ្រើសរើស​​សិក្សា​ដូចជាៈ

  •  ផ្នែកយន្តសាសទូទៅ
  •  ផ្នែកយន្តសាសរថយន្ត
  •  ផ្នែកអគ្គីសនី
  •  ផ្នែកលេខាធិការ
  •  ផ្នែកទំនាក់ទំនងសង្គម និង សារព័ត៌មាន

សាលា ដុន បូស្កូ ខេត្តព្រះសីហនុ
លោកពុក ចន វីសឺ និង លោក​ពុក លី សំណាង
សាលាសណ្ឋាគា ដុន បូស្កូ
សិស្សទំនាក់ទំនងសង្គមជំនាន់ទី៦
ផ្នែកទំនាក់ទំនងសង្កមនិងសារព័ត៌មាន

ថ្ងៃប្ររព្ធពីធីបុណ្យ ណូអែល នៅសាលាដុន បូស្កូ ២០១២






Saturday, March 30, 2013

Posted by KIA007 On 9:35 AM
រូបភាពពី វីអូអេ

ពលករកម្ពុជា​ដែលធ្វើការ​នៅកូរ៉េខាងត្បូងបាននិយាយថា ប្រាក់កម្រៃខ្ពស់ដែលគេរកបាន បាន​ជួយ​សម្រួលបន្ទុកគ្រួសារ របស់​ពួកគេដែលនៅកម្ពុជា ប៉ុន្តែពួកគាត់សង្ឃឹមថា​អាចធ្វើការងារ​ នៅកម្ពុជា ជាជាងនៅកូរ៉េប្រសិនបើលក្ខ័ណអំណោយផល ។

ប្រជាពលករកម្ពុជាប្រមាណជា ៣០,០០០ នាក់កំពុងតែធ្វើការនៅតាម ចំការ កសិដ្ឋាន រោងចក្រ និង ធ្វើ​ការ​តាមផ្ទះ នៅឯប្រទេស​កូរ៉េហើយអាច​រកចំណូលបាន ច្រើនជាងពួកគាត់អាច​រកបាន​នៅ​កម្ពុជា ។ ពួកគាត់អាចរកចំណូលបានទៅដល់ ២,៨០០ ដុល្លារក្នុង១ខែ ។

នៅក្នុងបទសំភាសន៍មួយ ជាមួយវីអូអេ ពលករទាំងនោះ​បាននិយាយ​ថា ពួកត្រូវបង្ខំ​ចិត្តនៅកន្លែង ដ៏សែនឆ្ងាយពីផ្ទះនិងគ្រួសារ ពីព្រោះគ្មានឪកាសនិងលក្ខ័ណត្រឹមត្រូវក្នុងធ្វើនៅកម្ពុជា ។

សិធិត សុវណ្ណ អាយុ៣៤ឆ្នាំដែលកំពុងធ្វើការនៅទីក្រុង​សេអ៊ូលបាននិយាយថា​គាត់បានចាកចេញ ពីខេត្តកំចាមដើម្បីមកធ្វើការងារនៅទីនេះ គាត់អំពាវនាវ​ដល់រដ្ឋាភិបាល​ឲ្យដម្លើងប្រាក់ពលកម្ម ដល់ប្រជាពលករ ដើម្បីកុំឲ្យពួកគាត់សម្រេចចិត្ត មកធ្វើការនៅឆ្ងាយ​ពីផ្ទះបែបនេះ ។ គាត់​បានបន្តថា "ពួកយើងគួរតែ ទទួលបានកម្រៃគ្រប់គ្រាន់ ក្នុងការចិញ្ចឹមគ្រួសារ" ។

"ការឆ្លងដែនរបស់ខ្ញុំ គឺដើម្បីបង្កើនប្រាក់កម្រៃ ពួកយើងមិនអាចរស់នៅដោយពឹងផ្អែក ទៅលើឪពុកម្តាយ​ និងបន្តការធ្វើស្រែចំការ បន្តពីពួកគាត់តាម​បែបបុរាណទៀតបានទេ ការឆ្លងដែនរបស់ខ្ញុំបានជួយអភិវឌ្ឍដល់ជីវភាពគ្រួសាររបស់ខ្ញុំបានច្រើន" ។

សុខ វ៉ាន់ថា អាយុ២៨ឆ្នាំមកពីខេត្តកំពតបានមកធ្វើការនៅកូរ៉េខាងត្បូង​អស់រយៈពេល២ឆ្នាំ​។​ នៅក្នុងបទសំភាសន៍តាមរយៈ Skype គាត់បាននិយាយថា "ខ្ញុំបានបញ្ចប់មហាវិទ្យាល័យតែខ្ញុំអាច​រកបានត្រឹមតែ៧០ដុល្លាប៉ុណ្ណោះ វាមិនគ្រប់គ្រាន់ទេក្នុងការចាយវាយប្រចាំ​ថ្ងៃ ដូច្នេះហើយ​ខ្ញុំក៏​សម្រេចចិត្តមកធ្វើការនៅកូរ៉េ ។

ប្រាក់ចំណូលរបស់គាត់នៅកម្ពុជា​គឺប្រហាក់ប្រហែលនិងពលករធ្វើការដោយកម្លាំងដែរ។  ប្រាក់ចំណូល​ របស់កម្មករ កម្មការីកាត់ដេរ អាចទទួលបាន៦០ដុល្លាក្នុងមួយខែ​ ហើយទោះប្បី​ជាមានការតម្លើងដល់៨០ដុល្លាក្នុងមួយខែក៏ដោយ ការធ្វើបាតុកម្មតែង​កើតមាន​ជារើយៗ ពួកគេនិយាយថាមិនអាចផ្គត់ផ្គង់ជីវភាព បានគ្រប់គ្រាន់នោះទេ។

ក្នុងការធ្វើសន្ទរកថាពេលថ្មីៗនេះ លោកនាយករដ្ឋមន្រ្តីហ៊ុនសែនបានមានប្រសាសន៍ថា និងតម្លើង​ប្រាក់ខែឲ្យឡើងដល់៨០ដុល្លាក្នុងមួយខែ។ គាត់បានបន្តថាកម្មករមួយចំនួនអាចដោះស្រាយ​ជីវភាពបាននិងអាចផ្ញើរប្រាក់ទៅផ្ទះបានខ្លះ។ ប៉ុន្តែអ្នកនាំពាក្យកណៈបក្សប្រឆាំងបាននិយាយ​ថា​ប្រាក់កម្រៃប៉ុណ្ណឹងមិនអាចឲ្យពួកគេដោះស្រាយជីវភាពបានទេ។

នៅកូរ៉េខាងត្បូង សុខ វ៉ាន់ថា បាននិយាយថា​គាត់អាចគាត់អាចធ្វើការដោយប្រើកម្លាំង ហើយ​អាច​រកប្រាក់បានច្រើនគួរសម ប៉ុន្តែគាត់បានជុំរុញឲ្យប្រជាជនកម្ពុជា​ព្យាយាមរៀនសូត្រ​​និង​យល់​ដឹងឲ្យ​បានច្រើនពីបញ្ហានយោបាយ។

វ៉ាន់ថាបន្តថា "ប្រសិនបើយើងយល់ដឹងច្បាស់ពីនយោបាយ ហើយបោះឆ្នោត​ឲ្យអ្នកតំណាង​ដ៏​ត្រឹមត្រូវ ​​យើង​អាច​ជួយឲ្យប្រទេសមានការអភិវឌ្ឍន៍យ៉ាងល្អ ហើយប្រាក់កម្រៃក៏កើនឡើង ហើយក៏មានការងារច្រើនសម្រាប់ពលរដ្ឋ" ។

បកប្រែពី Voa Cambodia