រូបភាពពី វីអូអេ |
ពលករកម្ពុជាដែលធ្វើការនៅកូរ៉េខាងត្បូងបាននិយាយថា ប្រាក់កម្រៃខ្ពស់ដែលគេរកបាន បានជួយសម្រួលបន្ទុកគ្រួសារ របស់ពួកគេដែលនៅកម្ពុជា ប៉ុន្តែពួកគាត់សង្ឃឹមថាអាចធ្វើការងារ នៅកម្ពុជា ជាជាងនៅកូរ៉េប្រសិនបើលក្ខ័ណអំណោយផល ។
ប្រជាពលករកម្ពុជាប្រមាណជា ៣០,០០០ នាក់កំពុងតែធ្វើការនៅតាម ចំការ កសិដ្ឋាន រោងចក្រ និង ធ្វើការតាមផ្ទះ នៅឯប្រទេសកូរ៉េហើយអាចរកចំណូលបាន ច្រើនជាងពួកគាត់អាចរកបាននៅកម្ពុជា ។ ពួកគាត់អាចរកចំណូលបានទៅដល់ ២,៨០០ ដុល្លារក្នុង១ខែ ។
នៅក្នុងបទសំភាសន៍មួយ ជាមួយវីអូអេ ពលករទាំងនោះបាននិយាយថា ពួកត្រូវបង្ខំចិត្តនៅកន្លែង ដ៏សែនឆ្ងាយពីផ្ទះនិងគ្រួសារ ពីព្រោះគ្មានឪកាសនិងលក្ខ័ណត្រឹមត្រូវក្នុងធ្វើនៅកម្ពុជា ។
សិធិត សុវណ្ណ អាយុ៣៤ឆ្នាំដែលកំពុងធ្វើការនៅទីក្រុងសេអ៊ូលបាននិយាយថាគាត់បានចាកចេញ ពីខេត្តកំចាមដើម្បីមកធ្វើការងារនៅទីនេះ គាត់អំពាវនាវដល់រដ្ឋាភិបាលឲ្យដម្លើងប្រាក់ពលកម្ម ដល់ប្រជាពលករ ដើម្បីកុំឲ្យពួកគាត់សម្រេចចិត្ត មកធ្វើការនៅឆ្ងាយពីផ្ទះបែបនេះ ។ គាត់បានបន្តថា "ពួកយើងគួរតែ ទទួលបានកម្រៃគ្រប់គ្រាន់ ក្នុងការចិញ្ចឹមគ្រួសារ" ។
"ការឆ្លងដែនរបស់ខ្ញុំ គឺដើម្បីបង្កើនប្រាក់កម្រៃ ពួកយើងមិនអាចរស់នៅដោយពឹងផ្អែក ទៅលើឪពុកម្តាយ និងបន្តការធ្វើស្រែចំការ បន្តពីពួកគាត់តាមបែបបុរាណទៀតបានទេ ការឆ្លងដែនរបស់ខ្ញុំបានជួយអភិវឌ្ឍដល់ជីវភាពគ្រួសាររបស់ខ្ញុំបានច្រើន" ។
សុខ វ៉ាន់ថា អាយុ២៨ឆ្នាំមកពីខេត្តកំពតបានមកធ្វើការនៅកូរ៉េខាងត្បូងអស់រយៈពេល២ឆ្នាំ។ នៅក្នុងបទសំភាសន៍តាមរយៈ Skype គាត់បាននិយាយថា "ខ្ញុំបានបញ្ចប់មហាវិទ្យាល័យតែខ្ញុំអាចរកបានត្រឹមតែ៧០ដុល្លាប៉ុណ្ណោះ វាមិនគ្រប់គ្រាន់ទេក្នុងការចាយវាយប្រចាំថ្ងៃ ដូច្នេះហើយខ្ញុំក៏សម្រេចចិត្តមកធ្វើការនៅកូរ៉េ ។
ប្រាក់ចំណូលរបស់គាត់នៅកម្ពុជាគឺប្រហាក់ប្រហែលនិងពលករធ្វើការដោយកម្លាំងដែរ។ ប្រាក់ចំណូល របស់កម្មករ កម្មការីកាត់ដេរ អាចទទួលបាន៦០ដុល្លាក្នុងមួយខែ ហើយទោះប្បីជាមានការតម្លើងដល់៨០ដុល្លាក្នុងមួយខែក៏ដោយ ការធ្វើបាតុកម្មតែងកើតមានជារើយៗ ពួកគេនិយាយថាមិនអាចផ្គត់ផ្គង់ជីវភាព បានគ្រប់គ្រាន់នោះទេ។
ក្នុងការធ្វើសន្ទរកថាពេលថ្មីៗនេះ លោកនាយករដ្ឋមន្រ្តីហ៊ុនសែនបានមានប្រសាសន៍ថា និងតម្លើងប្រាក់ខែឲ្យឡើងដល់៨០ដុល្លាក្នុងមួយខែ។ គាត់បានបន្តថាកម្មករមួយចំនួនអាចដោះស្រាយជីវភាពបាននិងអាចផ្ញើរប្រាក់ទៅផ្ទះបានខ្លះ។ ប៉ុន្តែអ្នកនាំពាក្យកណៈបក្សប្រឆាំងបាននិយាយថាប្រាក់កម្រៃប៉ុណ្ណឹងមិនអាចឲ្យពួកគេដោះស្រាយជីវភាពបានទេ។
នៅកូរ៉េខាងត្បូង សុខ វ៉ាន់ថា បាននិយាយថាគាត់អាចគាត់អាចធ្វើការដោយប្រើកម្លាំង ហើយអាចរកប្រាក់បានច្រើនគួរសម ប៉ុន្តែគាត់បានជុំរុញឲ្យប្រជាជនកម្ពុជាព្យាយាមរៀនសូត្រនិងយល់ដឹងឲ្យបានច្រើនពីបញ្ហានយោបាយ។
វ៉ាន់ថាបន្តថា "ប្រសិនបើយើងយល់ដឹងច្បាស់ពីនយោបាយ ហើយបោះឆ្នោតឲ្យអ្នកតំណាងដ៏ត្រឹមត្រូវ យើងអាចជួយឲ្យប្រទេសមានការអភិវឌ្ឍន៍យ៉ាងល្អ ហើយប្រាក់កម្រៃក៏កើនឡើង ហើយក៏មានការងារច្រើនសម្រាប់ពលរដ្ឋ" ។
បកប្រែពី Voa Cambodia
0 comments:
Post a Comment