Monday, December 16, 2013

Posted by KIA On 11:45 PM

វាជាការ​សម្ខាន់​ដែល​ត្រូវ​ធានា​ថា​ កុមារ​និង​យុវជន​មាន​សុវត្ថិភាព
គ្រោះថ្នាក់​ចរាចរណ៍​នៅកម្ពុជា កើតឡើង​ច្រើនដោយ​ម៉ូតូដែល​ធ្វើឲ្យបាត់បង់​ថវិការ ជា​ពិសេស​ជនរងគ្រោះ​ជាច្រើន។ គ្រោះថ្នាក់​ចរាចរណ៍​ដោយម៉ូតូ​បានកើតឡើង​ច្រើនបំផុត​ទៅលើ​យុវជន ហើយ​ការ​ឈឺចាប់ នឹងកើនឡើង​រឹតតែក្លាំង ​បើ​សិន​ជាជន​រងគ្រោះ​ជាស្ថិតក្នុង​ចំណោម​មនុស្សម្នាក់​ដែល​អ្នកស្គាល់។

កាលពីថ្ងៃទី១២ ខែវិច្ឆិកា យុវជន ពេជ្រ ណារុន អាយុ២០ឆ្នាំ​បាន បាត់បង់​ជីវិត​ដោយ​គ្រោះថ្នាក់ម៉ូតូ​នៅភ្នំពេញ។ នៅសប្តាហ៍នេះ​យុវជន ឈូក ដារ៉ា អាយុ១៨ឆ្នាំ បានបាត់​បង់ជីវិត​នៅ វេលា​ព្រឹកថ្ងៃ​សៅរ៍​ខណៈពេល​ដែលកំពុង​ស្រវឹង។

ពេជ្រ ណារុន ដែលគេស្គាល់ច្រើន ក្នុងបណ្តាញសង្គម ហ្វេសប៊ុក ឈ្មោះ Prakarb Ieng ជា​យុវជន​កម្លោះ​សង្ហា ម្នាក់រៀនភាសា នៅសកលវិទ្យាល័យ ភ្នំពេញ។ ក្នុងហេតុការណ៍នេះ ណារុន មិនមែន​ជាអ្នកបើក​ម៉ូតូទេ គឺបងប្អូនស្រី​របស់គេ ជា​អ្នកបើក​ហើយ​បានបុកគ្នា​ជាមួយ​ម៉ូតូជនជាតិ​ម្នាក់​ដែល​មិនស្គាល់​អត្តសញ្ញាណ នៅថ្ងៃទី២២ ខែវិច្ឆិកា ដោយណារុន បានប៉ះទង្គិច​ជាមួយ​ថ្នល់​កៅស៊ូ តែ​ដោយ​ណារុន​ហាក់ដូចជា​គ្មាន​បញ្ហា​អ្វីនោះ ពួកគេបាន​បំបែក​ផ្លូវគ្នា​រៀងខ្លួនវិញ។ នៅ​​រសៀល​នោះ ណារុន​ឈឺក្បាល​ជាខ្លាំង​ហើយត្រូវ​បានបញ្ជូន​ទៅកាន់​មន្ទីរពេទ្យ កាឡាម៉ែត ហើយនៅ​វេលា​ម៉ោង​ ៧ រសៀល​នោះ​ ណារុនបាន​ស្លាប់នៅ​ក្នុងមន្ទីរពេទ្យ។ យុវជនកម្លោះម្នាក់ ពោពេញដោយ​ក្តីស្រមៃ មិត្តភក្តិ និងក្តីសង្ឃឹម បានស្លាប់​ដោយគ្រោះថ្នាក់​ចរាចរណ៍។




ឈូក ដារ៉ា ជាសិស្ស​មានទី​លំនៅ ស្រុក កំពុងត្រាច ខេត្តកំពត ដែល​មកសិក្សា​នៅសាលាដុន បូស្កូ ខេត្តកំពុងសោម ផ្នែកយន្នសាស្រទូទៅ។ នៅយប់ថ្ងៃសុក្រ ទី១៣ ខែធ្នូ ឆ្នាំ២០១៣ ដារ៉ា​បាន​ទៅ​ក្លឹប​កំសាន្ត ជាមួយ​មិត្តភក្តិ។ ហើយ​នៅម៉ោង ៤:៣០ នាទី​ព្រឹកដារ៉ា បានសុំខ្ចី ម៉ូតូ​មិត្តភក្តិ​ទៅផ្លាស់​សំលៀក​បំពាក់ ប៉ុន្តែ មិត្តភក្តិ​គេមិត្តព្រម​ឲ្យព្រឹកដារ៉ា​​ស្រវឹង តែដារ៉ា​នៅតែ​ចចេស​ទៅ។ នៅ​ពេលត្រលប់​មកក្លឹបវិញ ដារ៉ា​ក៏ជួបគ្រោះថ្នាក់​ដោយបុក​បង្គោល​នៅជិត សាកលវិទ្យាល័យ​បៀលប្រាយ ភូមិ ០៣ ហើយ​បានស្លាប់​ដោយគ្រោះថ្នាក់នោះ។ បន្ទាប់​ពីនោះ​ប៉ូលីស​បាននាំ​សាកសព្វ​ទៅ​វត្តក្រោម រងចាំ​គ្រួសារ​មកទទួល។ យុវជន​រូបនេះ​ទើបតែមាន​អាយុ ១៨ឆ្នាំ​ប៉ុណ្ណោះ។




ប្រភពៈ I See Cambodia


 

0 comments:

ចូលរួមមតិយោបល់តាមហ្វេសប៊ុក បណ្ណាល័យអនឡាញ

Post a Comment