តើលទ្ធិប្រជាធិបតេយ្យជាអ្វី?
លទ្ធិប្រជាធិបតេយ្យ គឺជាលទ្ធិគ្រប់គ្រងរដ្ឋដោយប្រជាពលរដ្ឋមានន័យថា រាស្រ្តជាម្ចាស់នៃអំណាច ឬ ម្ចាស់នៃប្រទេសជាតិ។ លទ្ធិនេះត្រូវបានគេបែងចែកអំណាចរបស់រដ្ឋជាបីដាច់ពីគ្នា ដែលមានតុល្យភាពលើការ ត្រួតពិនិត្យគ្នាទៅវិញទៅមករវាងអំណាច ទាំងបីនោះហើយ អំណាចទាំងបីនោះរួមមាន៖១. អំណាចនីតិបញ្ញត្តិ
២. អំណាចនីតិប្រតិបត្តិ
៣. អំណាចតុលាការ
លទ្ធិប្រជាធិបតេយ្យមានគោលសម្ខាន់ ៨យ៉ាងគឺ៖
១. ប្រជាពលរដ្ឋទាំងអស់មានសិទ្ធិស្មើគ្នា ចំពោះមុខច្បាប់និងការអប់រំ
២. ប្រជាពលរដ្ឋ មានសេរីភាពក្នុងការនិយាយស្ដី បង្កើតសហគមន៍ និងមានសិទ្ធិពេញទីខាង ជំនឿ និងសាសនា
៣. ប្រជាពលរដ្ឋមានសិទ្ធិរួមប្រជុំ ធ្វើបាតុកម្ម ឬ ញត្តិដោយសន្តិវិធី
៤. ប្រជាពលរដ្ឋមានសេរីភាពក្នុងការបញ្ចេញមតិ យោលបល់របស់ខ្លួន សេរីភាពខាងសារព័ត៌មាន និងសេរីភាពខាងការបោះពុម្ពផ្សាយ
៥. ការគ្រប់គ្រង ត្រូវផ្អែកតាមច្បាប់ដែលយកទៅអនុវត្តលើប្រជាពលរដ្ឋ រដ្ឋាភិបាល និងស្ថាប័នរដ្ឋ
៦. សភា និង រដ្ឋាភិបាលត្រូវកើតឡើងដោយការបោះឆ្នោតទៀងទាត់តាមកាលកំណត់។ ការបោះឆ្នោតម្ដងៗត្រូវមានពហុគណបក្សនយោបាយចូលរួមហើយបោះឆ្នោតដោយសេរី ត្រឹមត្រូវ យុត្តិធម៌និងជាសំងាត់
៧. ប្រជាពលរដ្ឋទាំងពីរភេទមានសិទ្ធិបោះឆ្នោត និងឈរឈ្មោះជាតំណាងរាស្ត្រ
៨. អំណាចតុលាការត្រូវតែឯករាជ្យ ពោលគឺជំរះក្តីឬកាត់ក្តីដោយយុត្តិធម៌។
ដូចនេះលុះត្រាតែមានកត្តាទាំងអស់ខាងលើ មិនអាចខ្លះមួយណាបានទើបអាចទទួលបានថា ជាលទ្ធិប្រជាធិបតេយ្យដែលពេញបរិបូរណ៍។
0 comments:
Post a Comment