ជួបសម្ភាសន៍ជាមួយ លោកគ្រូ ព្រាប សន |
តើការលេងកីឡាមានពាក់ព័ន្ធអ្វីខ្លះដល់ការសិក្សា?
ការលេងកីឡាអាចជួយអោយយើងកាត់បន្ថយអារម្មណ៍តានតឹង ក្រោយពីការសិក្សាពេញមួយថ្ងៃរបស់សិស្ស ជួយដល់សុខភាព ជួយបង្កើនចំណងមិត្តភាព និងជួយអោយពួកគេមានស្មារតីល្អមិនស្ពឹកស្រពន់
តើកត្តាដែលលោកគ្រូបានរៀបរាប់ខាងលើនេះមានពាក់ព័ន្ធអ្វីដល់ការសិក្សារបស់សិស្ស?
ការមានអារម្មណ៍ល្អ មានសុខភាពល្អ និងមានស្មារតីល្អ គឺជាកត្តាដ៏សម្ខាន់ដែលជួយជំរុញដល់ការសិក្សាគឺពួកគេមិនមានភាពតានតឺងច្របូកច្របល់ មានអារម្មណ៍ល្អ និងមិនប្រឈមមុខនិងជម្ងឺដែលជាកត្តាបណ្តាលអោយមានអវត្តមាន។ ហើយការមានចំណងមិត្តភាពល្អក៏បានជួយជំរុញយ៉ាងខ្លាំងដល់ការសិក្សារបស់ពួកគេផងដែរ។
តើការលេងកីឡាមានសកម្មភាពយ៉ាងណានៅក្នុងសាលាបច្ចេកទេស ដុន បូស្កូ?
យើងមានរៀបចំ កាលវិភាគកីឡាជាប្រចាំ ហើយការលេងកីឡាត្រូវបានគិតជាពិន្ទុបូកជាមួយនឹងពិន្ទុសិក្សារបស់សិស្ស។ លើសពីនេះយើងមានការប្រកួត កីឡាតាមផ្នែកនីមួយៗ និង ការប្រកួត កីឡាពានរង្វាន់សាលា ដែលយើងហៅថាកីឡាពណ៌ ជារៀងរាល់ឆ្នាំ ដែលវិញ្ញាសារ មានដូចជា កីឡា បាល់ទាត់ បាល់ទះ បាល់បោះ រត់ប្រណាំ ដើរលើខ្សែពួរជាដើម។
ចំពោះលោកគ្រូតើលោកគ្រូចូលចិត្តលេងកីឡាឬទេ?បើចូលចិត្តលោកគ្រូចូលចិត្តលេងកីឡាអ្វីជាងគេ?
ខ្ញុំចូលចិត្តការលេងកីឡាណាស់ ខ្ញុំតែងតែលេងកីឡាជាប្រចាំក្រោយពេលសំរាកពីការងារ និង លេងក្នុងម៉ោងសិក្សាជាមួយសិស្ស។ ចំពោះកីឡាខ្ញុំចូលចិត្តលេងកីឡាបាល់ទះជាងគេ។
តើលោកគ្រូមានទស្សនៈយ៉ាងណាដែលចំពោះការលេងកីឡា?
បន្ទាប់ពីបំពេញការងារ ការលេងកីឡាជួយបន្ធូរអារម្មណ៍តានតឹង ជាការកំសាន្តដែលជួយដល់សុខភាពយើង ជួយអោយអារម្មណ៍ ភ្លឺស្វាង សា្មរតីល្អ។ ខ្ញុំសង្ឃឹមថាការលេងកីឡានិងក្លាយជាកត្តាមួយសម្ខាន់សម្រាប់សង្គមយើងបច្ចុប្បន្ន និង អនាគត ព្រោះកីឡាមានសារៈប្រយោជន៍ជាច្រើនដូចដែលយើងបានដឹងស្រាប់មកហើយ។
សូមអរគុណសម្រាប់ការផ្តល់បទសម្ភាសន៍របស់លោកគ្រូ ព្រាប សន។ ការលេងកីឡាពិតជាបានជួយដល់ សុខភាព ជួយបង្កើនចំណងមិត្តភាព ជួយអោយអារម្មណ៌ភ្លឺស្វាង រីករាយ និង ស្មារតីល្អ ដែលថែមទាំងបានជួយអោយ ការសិក្សា និង ការងារ ដំណើរការទៅបានយ៉ាងប្រសើរ។
0 comments:
Post a Comment