Wednesday, November 6, 2013

Posted by KIA On 5:21 PM


Windows 8.1 ត្រូវបាន​ដាក់ឲ្យ​ប្រើប្រាស់​អស់រយៈពេល​ជាង១ខែ​ហើយ ប៉ុន្តែ​អ្នក​ប្រើប្រាស់ បាន​ជួប​ប្រទះ ជាមួយ​បញ្ហា​ក្នុង​ការ​ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ ថ្មីមួយនេះ។

អ្នកប្រើប្រាស់​ជាច្រើន​បានបង្ហាញ​​ពីការមិន​ពេញចិត្ត ចំពោះ​បញ្ហា​ខ្សោយ Wi-Fi connection ឬ​ការ​បង្ហាញ​សញ្ញា Limited Internet connectivity (មិនអាចប្រើប្រាស់បាន) ធ្វើឲ្យ​មាន​ការ​លំបាក​ជាខ្លាំង​ក្នុង​ការ​ប្រើប្រាស់ អ៊ីនធឺណេត។

ខាងក្រោម​ជាបញ្ហា​មួយដែល អ្នកប្រើប្រាស់​បាន​សរសេរ នៅលើ​វេបសាយ Microsoft’s Community forums:
“ ខ្ញុំបានលុប​និង​តម្លើង Driver ម្តងហើយ​ម្តងទៀត ហើយ​តំឡើង Driver ដែល​ថ្មីបំផុត​ពី Intel ព្រមទាំង Restart កុំព្យូទ័រជា​ច្រើនលើក និង​សកម្មភាព​ជា​ច្រើនទៀត។ ខ្ញុំ​អាច​ចាប់​អ៊ីនធឺណេត​បាន​ដោយ​ការ បិទហើយបើក Wi-Fi ក្នុងកុំព្យូទ័រ​ម្តងទៀត តែ​អ៊ីនធឺណេត​និងដាច់​ទៅវិញ​ក្នុងពេល​ណាមួយ។”

បញ្ហា​នេះហាក់ដូចជា​មិនពាក់ព័ន្ធ និងផ្នែករឹង​នៃ​កុំព្យូទ័រទេ តែមាន​ដំណឹង​ថាការ​តម្លើង Driver Wi-Fi អាចដោះស្រាយ​បញ្ហា​នេះបាន។

ប្រភពពី Softpedia


 

0 comments:

ចូលរួមមតិយោបល់តាមហ្វេសប៊ុក បណ្ណាល័យអនឡាញ

Post a Comment