នេះជាវិដេអូ បង្រៀនពីវិធីឆ្នៃម៉ូតអក្សរក្នុងកម្មវិធី Adobe Photoshop ដែលងាយស្រួលនិងធ្វើតាម ដោយគ្រាន់តែ មើលវិដេអូនេះ ហើយថែមទាំងមាន សោភ័ណ្ឌភាពស្អាតទៀតផង។
Friday, November 22, 2013
Posted by KIA007
On 5:50 AM
នេះជាវិដេអូ បង្រៀនពីវិធីឆ្នៃម៉ូតអក្សរក្នុងកម្មវិធី Adobe Photoshop ដែលងាយស្រួលនិងធ្វើតាម ដោយគ្រាន់តែ មើលវិដេអូនេះ ហើយថែមទាំងមាន សោភ័ណ្ឌភាពស្អាតទៀតផង។
Categories: មើលវីដេអូ, វិដេអូសិក្សា
Wednesday, November 6, 2013
Posted by KIA007
On 5:21 PM
Windows 8.1 ត្រូវបានដាក់ឲ្យប្រើប្រាស់អស់រយៈពេលជាង១ខែហើយ ប៉ុន្តែអ្នកប្រើប្រាស់ បានជួបប្រទះ ជាមួយបញ្ហាក្នុងការប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ ថ្មីមួយនេះ។
អ្នកប្រើប្រាស់ជាច្រើនបានបង្ហាញពីការមិនពេញចិត្ត ចំពោះបញ្ហាខ្សោយ Wi-Fi connection ឬការបង្ហាញសញ្ញា Limited Internet connectivity (មិនអាចប្រើប្រាស់បាន) ធ្វើឲ្យមានការលំបាកជាខ្លាំងក្នុងការប្រើប្រាស់ អ៊ីនធឺណេត។
ខាងក្រោមជាបញ្ហាមួយដែល អ្នកប្រើប្រាស់បានសរសេរ នៅលើវេបសាយ Microsoft’s Community forums:
“ ខ្ញុំបានលុបនិងតម្លើង Driver ម្តងហើយម្តងទៀត ហើយតំឡើង Driver ដែលថ្មីបំផុតពី Intel ព្រមទាំង Restart កុំព្យូទ័រជាច្រើនលើក និងសកម្មភាពជាច្រើនទៀត។ ខ្ញុំអាចចាប់អ៊ីនធឺណេតបានដោយការ បិទហើយបើក Wi-Fi ក្នុងកុំព្យូទ័រម្តងទៀត តែអ៊ីនធឺណេតនិងដាច់ទៅវិញក្នុងពេលណាមួយ។”
បញ្ហានេះហាក់ដូចជាមិនពាក់ព័ន្ធ និងផ្នែករឹងនៃកុំព្យូទ័រទេ តែមានដំណឹងថាការតម្លើង Driver Wi-Fi អាចដោះស្រាយបញ្ហានេះបាន។
ប្រភពពី Softpedia
Categories: បច្ចេកវិទ្យា
Tuesday, November 5, 2013
Posted by KIA007
On 6:10 AM
នៅព្រឹកថ្ងៃទី ៥ ខែ វិច្ឆិកានេះសិស្សផ្នែកទំនាក់ទំនងសង្គម និង សារព័ត៌មាននៃ សាលាបច្ចេកទេសដុន បូស្កូខេត្តព្រះសីហនុ និង ខេត្តកែប បានចុះធ្វើកម្មសិក្សានៅ វិទ្យុ ៩មករា ៩៩.៧០ MKH ខេត្តកំពតដែលជាវិទ្យុមួយ ដែលមានការពេញនិយមខ្លាំងជាងគេនៅខេត្តកំពត។
ការចុះកម្មសិក្សានោះ ត្រូវបានធ្វើឡើងរយៈពេល១ម៉ោង ចាប់ពីម៉ោង ៩ ដល់ម៉ោង ១០ ព្រឹក។ កម្មសិក្សានេះធ្វើឡើងក្នុងគោលបំណងឲ្យសិស្សានុសិស្ស បានមកមើលផ្ទាល់និងជួបសម្ភាសន៍ផ្ទាល់ ជាមួយប្រធាន និងបុគ្គលិកធ្វើការក្នុងស្ថានីយ៍វិទ្យុ ព្រោះមុខវិជ្ជាវិទ្យុក៏មានបញ្ចូល នៅក្នុងការសិក្សាក្នុងផ្នែកទំនាក់ទំនងសង្គម និង សារព័ត៌មានផងដែរ ដែលបង្រៀនដោយគ្រូស្ម័គ្រចិត្តគឺលោកតា Wolfgang និងលោកគ្រូ Michael ដែលជាជនជាតិអាឡឺមង់។
នេះជាកម្មសិក្សាមួយដែលល្អ ដែលជួយឲ្យសិស្សានុសិស្សបានយល់កាន់តែច្បាស់ ក្នុងការធ្វើការក្នុងវិទ្យុ យល់ដឹងពីតម្រូវការដើម្បីក្លាយជាពិធីករ ឬ ជាបុគ្គលិកដែលល្អ ក្នុងការបម្រើការក្នុងបុស្តិ៍វិទ្យុ ដែលបញ្ជាក់ឲ្យឃើញពីការលូតលាត់ នៃប្រព័ន្ធផ្សព្វផ្សាយក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។
Categories: របាយការណ៌ខ្ញុំ, សាលា ដុន បូស្កូកម្ពុជា
Saturday, November 2, 2013
Thursday, October 31, 2013
Posted by KIA007
On 7:09 PM
| ពិធីកាត់ខ្សែបូរណ៍សម្ភាធអាគារអាងទឹក |
នៅសាលាដុន បូស្កូខេត្តកែប កាលពីម្សិលមិញមានរៀបចំនូវពិធី សម្ភោធដាក់ឲ្យប្រើប្រាស់នូវ អាគារសិល្បៈ បន្ទប់បាយ និង អាងទឹក ដែលមានវត្តមានចូល រួមពី លោកពុក ចន វីសឺ អធិការសាលាបច្ចេកទេស ដុន បូស្កូ ខេត្តព្រះសីហនុ លោក អូលីវយេ លោកពុក លី សំណាង ដែលជាអធិការសាលាដុន បូស្កូ ខេត្តកែបផ្ទាល់ ព្រមម្ចាស់ជំនួយ ឧបត្តមសាលាដុន បូស្កូ ដោយមានការរាក់ទាក់ដោយលោកគ្រូ អ្នក គ្រូ និងសិស្សានុសិស្ស នៃសាលាដុន បូស្កូខេត្តកែប និង ព្រះសីហនុ។
| អាគារអាងទឺក និង ផ្ទះស្នាក់គ្រូស្រី |
បន្ទាប់ពីការសម្លែងសិល្បៈ របស់សិស្សានុសិស្ស លោកពុក ចន វីសឺ និង លោកពុក អូលីវយេ បានមានមតិយោបស់ចុងក្រោយ បន្ទាប់ម្ចាស់ជំនួយ លោកពុក ចន វីសឺ លោកពុក សំណាង និង លោកពុក អូលីវយេ បានកាត់ខ្សែបូរណ៍ដាក់ឲ្យប្រើប្រាស់ អាគារសិល្បៈ បន្ទប់បាយ និង អាងទឹក ជាផ្លូវការ។
បន្ទាប់មកមានការប្រកួតកីឡាបាល់ទាត់រវាង សិស្សឆ្នាំទី ១ និង ទី២ នៃសាលាដុន បូស្កូកែបដែលជាលិទ្ធផល សិស្សឆ្នាំទី២ បានយកឈ្នះ ១ ទល់និង ០ នៅពេលរាត្រីមានកម្មវិធី កំសាន្ត ការសម្តែងសិល្បៈ និង ការរាំកំសាន្ត រហូតដល់ម៉ោង ១០ កន្លះយប់ដែលសិស្សានុសិស្សទាំងអស់មានភាពរីករាយ ពេញមួយថ្ងៃ។
ព័ត៌មានដោយៈ អ៊ឹង គាហេង
រូបភាពដោយៈ សិស្សផ្នែកទំនាក់ទំនងសង្គម និង សារព័ត៌មាន ខេត្តកែប និង ខេត្តព្រះសីហនុ
Categories: របាយការណ៌ខ្ញុំ, សាលា ដុន បូស្កូកម្ពុជា
Monday, September 30, 2013
Posted by KIA007
On 7:24 AM
នេះជាតារាងពិន្ទុ បាល់ទាត់ក្របខ័ណ្ឌអង់គ្លេសនៅសប្តាហ៍ទី ៦ នេះដែលគិតត្រឹមថ្ងៃច័ន្ទ។
នាំមកជូនដោយបណ្ណល័យអនឡាញ
លេខរៀង
|
ក្រុម
|
ប្រកួត
|
គ្រាប់បាល់
|
ពិន្ទុ
|
១
|
Arsenal
|
៦
|
៦
|
១៥
|
២
|
Liverpool
|
៦
|
៤
|
១៣
|
៣
|
Spurs
|
៦
|
៤
|
១១
|
៤
|
Chelsea
|
៦
|
៤
|
១១
|
៥
|
Southampton
|
៦
|
៣
|
១០
|
៦
|
Man
City
|
៦
|
៧
|
១០
|
៧
|
Hull
City
|
៦
|
-១
|
១០
|
៨
|
Everton
|
៥
|
២
|
៩
|
៩
|
Aston
Villa
|
៦
|
១
|
៩
|
១០
|
West
Brom
|
៦
|
១
|
៨
|
១១
|
Cardiff
|
៦
|
-១
|
៨
|
១២
|
Man
Utd
|
៦
|
០
|
៧
|
១៣
|
Swansea
|
៦
|
-១
|
៧
|
១៤
|
Norwich
|
៦
|
-២
|
៧
|
១៥
|
Stoke
|
៦
|
-២
|
៧
|
១៦
|
Newcastle
|
៥
|
-៣
|
៧
|
១៧
|
West
Ham
|
៦
|
-១
|
៥
|
១៨
|
Fulham
|
៦
|
-៥
|
៤
|
១៩
|
Crystal
Palace
|
៦
|
-៦
|
៣
|
២០
|
Sunderland
|
៦
|
-១០
|
១
|
បញ្ជាក់ៈ តារាងនេះមិនទាន់គិតការប្រកួតរវាង អេវឺតុន និង ញ៊ូខាសលទេ។
Categories: កីឡា, កីឡាបាល់ទាត់, សារព័ត៌មាន, អន្តរជាតិ
Saturday, September 21, 2013
Posted by KIA007
On 1:54 AM
ក្នុងមេរៀននេះយើងនឹងសិក្សាពីការប្រើប្រាស់ ពាក្យ Have និង take ដែលលោកអ្នកបានសិក្សាអំពីការប្រើពាក្យ make និង do រួចមកហើយក្នុងមេរៀនមុន ការប្រើប្រាស់ពាក្យ Make, do, have, take (1).
ពាក្យប្រើជាមួយ have មាន
Things we have
Food and drink: I had (ate) steak but Chantha just had (drank) a cup of coffee.
A meal (breakfast, lunch, dinner): I am having (eating) dinner now.
A look: could I have a look at your newspaper?
A party: I’m having a party for my birthday.
A baby: Thida is having a baby next month.
A nice/good/great/terrible time: we had a great time in Mexico last year.
A fight/ an argument: He had an argument with his neighbor.
ពាក្យប្រើជាមួយ take មាន
Things we take
Subjects (study subjects): did we take computer in high school?
A course: I took Microsoft Word course last month.
An exam: I’m going to take 3 exam next month.
A photo/ a picture: we took lots of photos/pictures on our vocation.
A bus/plane/train/taxi: we take a bus to school everyday.
A nap (a short sleep): I like to take a nap in the afternoon.
A bath/shower: I always take a bath/shower in the morning.
យើងឃើញថាពាក្យ Have ក្រៅពីមានន័យថា ”មាន” ក៏ប្រើជាពាក្យជំនួសពាក្យ eat និង drink បានហើយមានលក្ខណៈសមរម្យ និងពេញនិយមប្រើទៀតផង។ បន្ទាប់ពីមេរៀន ការប្រើប្រាស់ពាក្យ Make, do, have, take ភាគ១ និង ភាគ២ រួចមកអ្នកបានយល់កាន់តែច្បាស់ក្នុងការប្រើ ពាក្យទាំងនេះឲ្យបានសមស្របតាមប្រយោគ។
Categories: រៀនពាក្យអង់គ្លេស, រៀនអង់គ្លេស
Wednesday, September 18, 2013
Posted by KIA007
On 11:51 PM
នៅក្នុងភាសាអង់គ្លេសពាក្យ make, do, have, take មានន័យស្រដៀងគ្នាដែលអាចឲ្យយើង ច្រលំពេលណាត្រូវប្រើពាក្យមួយណា។ ក្នុងមេរៀននេះយើងបានសិក្សាពីការប្រើប្រាស់ ពាក្យទាំងបួននេះឲ្យបានត្រឹមត្រូវៈ
ពាក្យដែលត្រូវប្រើជាមួយ Make Things we make
A mistake: She made a few mistakes on the exam.
A meal: I had to make my own dinner last night.
Money: He made a lot of money when he worked in Phnom Penh.
Friends: She makes a lot of friends here.
A decision: we have to make the decision now.
Noise: the children are making a lot of noise.
Progress: Your English is good now, you made a lot of progress.
ពាក្យដែលត្រូវប្រើជាមួយ Do Things we do
Homework: I have to do my homework tonight.
The housework: My mother does all the housework in our house.
The shopping: she usually does the shopping on weekend.
Research: he’s doing the research on history.
A favor: could you do me a favor and lend me your book? Thanks.
Something/ anything/ nothing: I didn’t do anything last night.
បន្ទាប់ពីមេរៀននេះសូមព្យាយាមប្រើប្រយោគទាំងអស់នេះ ក្នុងការអនុវត្តភាសាអង់គ្លេស ឲ្យបានញឹកញាប់ដើម្បីជួយឲ្យអ្នកបែងចែកការប្រើពាក្យ make និង do ឲ្យបានច្បាស់។ សូមមើលមេរៀននេះក្នុងភាគពីរអំពីការប្រើពាក្យ have និង take ដោយត្រង់នេះ ការប្រើប្រាស់ពាក្យ make, do, have, take ភាគ២។
Categories: រៀនពាក្យអង់គ្លេស, រៀនអង់គ្លេស
Monday, September 9, 2013
Posted by KIA007
On 11:06 AM
ពពួកផ្កាដែលមានឈ្មោះថា រ៉ាហ្វលេស៊ា (Rafflesia) គឺជាផ្កាដែលបានចាត់ទុកថាជាផ្កាដែលមានទំហំធំជាងគេលើពិភពលោក។ វាអាចលូតលាស់ជារង្វង់ដល់ទៅមួយម៉ែត ហើយមានទំងន់ប្រហែល ១១គីឡូម៉ែត។ វាជាពពួករុក្ខជាតិបរាសិត ដែលតោងជាប់រុក្ខជាតិផ្សេងទៀតហើយស្រូបយកសារធាតុបំប៉ន។ ពេលដែលផ្កា រ៉ាហ្វលេស៊ា រីកវាបញ្ចេញនូវក្លិនដ៏ស្អុយ ដូចជាសាច់រលួយដែរ។ វាជាប្រភេទរុក្ខជាតិដែលមាននៅតែ ព្រៃ បេងគូឡូ នៃកោះស៊ូម៉ាត្រា នៃប្រទេស ឥណ្ឌូនេស៊ី និង ម៉ាឡេស៊ីតែប៉ុណ្ណោះ។
ប្រភពៈ Briskinfo.com
Categories: ចំណេះដឹងទូទៅ
Sunday, September 1, 2013
Posted by KIA007
On 11:03 PM
កុំព្យូទ័រគឺជាម៉ាស៊ីនដែលអាចឲ្យយើងធ្វើការងារបានយ៉ាងច្រើនដូចជា វាយអត្ថបទ ធ្វើការគណនាលេខ ស្តាប់ចំរៀង មើលភាពយន្ត លេងហ្គេម ធ្វើការរចនា ផ្ទុកនិងរក្សាទុកទិន្នន័យ បញ្ជូនព័ត៌មានឲ្យគ្នា ស្វែងរកព័ត៌មានលើបណ្តាញអ៊ីនធឺណេតជាដើម។ សព្វថ្ងៃនេះកុំព្យូទ័រគឺជាម៉ាស៊ីនជំនួយដ៏សម្ខាន់ របស់មនុស្សដែលមិនអាចខ្វះបានចំពោះការងារមួយចំនួនធំ ដែលការចេះនូវជំនាញកុំព្យូទ័រគឺជាកត្តាដ៏ចម្បងមួយ ដែលអាចជួយសម្រួលដល់ការងាររបស់លោកអ្នក។
Categories: ចំណេះដឹងទូទៅ, បច្ចេកវិទ្យា, មូលដ្ឋានកុំព្យូទ័រ, រៀនកុំព្យូទ័រ
Saturday, August 17, 2013
Posted by KIA007
On 1:19 AM

ដើម្បីទាញយកសៀវភៅ កេរ្តិ៍ដំណែលបទចំរៀង លោក ស៊ីន ស៊ីសាមុត សូមចុចត្រង់នេះ
នេះជាសៀវភៅមួយដែលបង្កើតឡើងដោយដកស្រង់ចេញពីទំព័រវីគីភីឌាខ្មែរ ដែលនិយាយអំពីស្នាដៃបទចំរៀងរបស់ លោក ស៊ីន ស៊ីសាមុតដែលជាកំពូលតារាចំរៀងនៃប្រទេសកម្ពុជា ដែលបទចំរៀងរបស់លោកនៅតែទទួលការគាំទ្រមិនចេះបញ្ចប់មកទល់និងសម័យបច្ចុប្បន្ននេះ។
Friday, August 16, 2013
Posted by KIA007
On 10:55 PM
មាននិទានមួយដំណាលថាៈ មានបុរស ៤ នាក់បបួលគ្នាទៅជីកកំណប់មាសជាមួយគ្នា លុះជីកទៅបានមាស ១ ក្រឡ ហើយយកមាសនោះមកចែកទាំង ៤ នាក់ស្មើគ្នាសល់តែមាស ១ ដុំ ហើយចៅទាំង ៤ នាក់ដណ្តើមគ្នា ជជែកគ្នាពុំដាច់ស្រេចក៏នាំគ្នា ទៅរកចៅក្រម ចៅក្រម កាត់សេចក្តីនេះពុំបាន ទើបនាំគ្នាទៅក្រាបបង្គំទូលព្រះមហាក្សត្រដោយដំណើរទីទៃៗ។ ព្រះមហាក្សត្រទ្រង់ឲ្យយកចបចៅទាំង ៤ នាក់នោះមកថ្លឹង ចបចៅទាំង ៣ នាក់មានទម្ងន់ស្មើគ្នា ប្លែកតែចបចៅម្នាក់ធ្ងន់លើសគេ ទើបព្រះអង្គឲ្យមាស ១ ដុំនោះទៅចៅកាន់ចបធ្ងន់នោះ ចៅទាំង ៤ ក៏យល់ព្រមតាមរៀងៗខ្លួន។
ដកស្រង់ពីៈ សៀវភៅប្រជុំរឿងព្រេងខ្មែរ
Categories: រឿងព្រេងខ្មែរ
Sunday, August 11, 2013
Posted by KIA007
On 7:25 AM
នេះជាវីដេអូមួយនិយាយអំពីការទទួលសិស្សថ្មីនៅសាលាដុន បូស្កូនៅកម្ពុជាដែលធ្វើឡើង ដោយសិស្សផ្នែកទំនាក់ទំនងសង្គមនិងសារព័ត៌មាន នៃសាលាបច្ចេកទេសដុន បូស្កូ ខេត្តព្រះសីហនុ និង ខេត្តកែប។
Categories: កម្ពុជា, មើលវីដេអូ, របាយការណ៌ខ្ញុំ, សារព័ត៌មាន
Friday, August 2, 2013
Posted by KIA007
On 1:02 AM
បណ្តាញទំនាក់ទំនងសង្គម Facebook កំពុងតែរកចំណូលបានយ៉ាងនិងកើនឡើងជាប្រចាំ ជារៀងរាល់ត្រីមាសដោយការផ្សព្វផ្សាយលើគេហទំព័ររបស់ខ្លួន តែអ្នកប្រើប្រាស់ហាក់មានភាពមិនពេញចិត្ត ចំពោះការបង្ហាញស្លាកផ្សព្វផ្សាយច្រើនឡើងលើគេហទំព័រមួយនេះ។
យោងទៅតាមរបាយការណ៍ដែលផ្សាយចេញដោយគេហទំព័រ Business Insider បានបង្ហាញឲ្យឃើញថាអ្នកប្រើប្រាស់ Facebook ភាគច្រើនមានការមិនសប្បាយចិត្តជាមួយការបង្ហាញស្លាកផ្សព្វផ្សាយទាំងនោះ។ ដែលបណ្តាញសង្គម LinkedIn មានចំនួនត្រឹមតែ ២៣% និង Twitter មានត្រឹមតែ ១២% នៃអ្នកប្រើប្រាស់ដែលមានការមិនពេញចិត្តជាមួយនិងការផ្សព្វផ្សាយលើបណ្តាញសង្គមទាំងនោះ។
Facebook បានប្រកាសថារកបានចំណូល ១.៦ ពាន់លានដុល្លារក្នុងត្រីមាសទី២ តាមរយៈការផ្សព្វផ្សាយ ដែលស្មើនិង ៨៨% នៃចំណូលសរុប។
ប្រភពពីៈ Softpedia
Categories: បច្ចេកវិទ្យា, សារព័ត៌មាន, អន្តរជាតិ
Saturday, July 27, 2013
Posted by KIA007
On 9:37 PM
![]() |
| រូបភាពនៃស្ពាន ស៊ី ឌូ |
សម្រាប់កំណត់ត្រាពិភពលោករបស់យើងក្នុងសប្តាហ៍នេះ បណ្ណាល័យ អនឡាញ និងលើកយកពីស្ពាន ដែលមានកម្ពស់ខ្ពស់ជាងគេលើពិភពលោក (គិតត្រឹមថ្ងៃ ២៧ កក្កដា ២០១៣)។
ស្ពាន Si Du River Bridge មានកម្ពស់ច្រើនជាង ១៦០០ ហ្វីត(៤៨៧.៦៨ ម៉ែត) គឺជាស្ពានដែលមានកម្ពស់ ខ្ពស់ជាងគេលើពិភពលោក។ ស្ពាននេះមានទីតាំងនៅជ្រលងនៃទន្លេ Si Du នៅខេត្ត Hubei នៃសាធារណរដ្ឋ ប្រជាមានិតចិន។ ស្ពាននេះត្រូវបានបើកនៅថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០០៩ ហើយបានជាប់ជាស្ពានដែលមានកម្ពស់ខ្ពស់ជាងគេ ដែលបានរចនាមានរាងជាអក្សរHយ៉ាងអស្ចារ្យដោយក្រុមហ៊ុន CCSHCC Second Highway Consultants Company, Ltd. ដែលថ្លៃចំណាយប្រមាណជា ១០០ លានដុល្លារអាមេរិច (ប្រភពពី www.highestbridges.com)។
អត្ថបទដោយៈ អ៊ឹង គាហេង
ប្រភពៈ www.briskinfo.com
Categories: ចំណេះដឹងទូទៅ
Subscribe to:
Posts (Atom)











