Monday, December 16, 2013

Posted by KIA On 11:45 PM
វាជាការ​សម្ខាន់​ដែល​ត្រូវ​ធានា​ថា​ កុមារ​និង​យុវជន​មាន​សុវត្ថិភាព គ្រោះថ្នាក់​ចរាចរណ៍​នៅកម្ពុជា កើតឡើង​ច្រើនដោយ​ម៉ូតូដែល​ធ្វើឲ្យបាត់បង់​ថវិការ ជា​ពិសេស​ជនរងគ្រោះ​ជាច្រើន។ គ្រោះថ្នាក់​ចរាចរណ៍​ដោយម៉ូតូ​បានកើតឡើង​ច្រើនបំផុត​ទៅលើ​យុវជន ហើយ​ការ​ឈឺចាប់ នឹងកើនឡើង​រឹតតែក្លាំង ​បើ​សិន​ជាជន​រងគ្រោះ​ជាស្ថិតក្នុង​ចំណោម​មនុស្សម្នាក់​ដែល​អ្នកស្គាល់។ កាលពីថ្ងៃទី១២ ខែវិច្ឆិកា យុវជន ពេជ្រ ណារុន អាយុ២០ឆ្នាំ​បាន បាត់បង់​ជីវិត​ដោយ​គ្រោះថ្នាក់ម៉ូតូ​នៅភ្នំពេញ។...

Friday, November 22, 2013

Posted by KIA On 5:50 AM
នេះ​ជា​វិដេ​អូ បង្រៀន​ពី​វិធី​ឆ្នៃ​ម៉ូត​អក្សរ​ក្នុង​កម្មវិធី​ Adobe Photoshop ដែល​ងាយ​ស្រួល​និង​ធ្វើ​តាម​ ដោយ​គ្រាន់​តែ ​មើល​វិដេអូ​នេះ ហើយ​ថែម​ទាំ​ង​មាន ​សោភ័ណ្ឌភាព​ស្អាត​ទៀត​ផង។ ...

Wednesday, November 6, 2013

Posted by KIA On 5:21 PM
Windows 8.1 ត្រូវបាន​ដាក់ឲ្យ​ប្រើប្រាស់​អស់រយៈពេល​ជាង១ខែ​ហើយ ប៉ុន្តែ​អ្នក​ប្រើប្រាស់ បាន​ជួប​ប្រទះ ជាមួយ​បញ្ហា​ក្នុង​ការ​ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ ថ្មីមួយនេះ។ អ្នកប្រើប្រាស់​ជាច្រើន​បានបង្ហាញ​​ពីការមិន​ពេញចិត្ត ចំពោះ​បញ្ហា​ខ្សោយ Wi-Fi connection ឬ​ការ​បង្ហាញ​សញ្ញា Limited Internet connectivity (មិនអាចប្រើប្រាស់បាន) ធ្វើឲ្យ​មាន​ការ​លំបាក​ជាខ្លាំង​ក្នុង​ការ​ប្រើប្រាស់ អ៊ីនធឺណេត។ ខាងក្រោម​ជាបញ្ហា​មួយដែល អ្នកប្រើប្រាស់​បាន​សរសេរ នៅលើ​វេបសាយ...

Tuesday, November 5, 2013

Posted by KIA On 6:10 AM
នៅព្រឹកថ្ងៃទី ៥ ខែ វិច្ឆិកា​នេះសិស្សផ្នែក​ទំនាក់ទំនងសង្គម និង សារព័ត៌មាននៃ សាលា​បច្ចេកទេស​ដុន បូស្កូខេត្តព្រះសីហនុ និង ខេត្តកែប បានចុះធ្វើកម្មសិក្សានៅ វិទ្យុ ៩មករា ៩៩.៧០ MKH ខេត្តកំពត​​ដែលជា​វិទ្យុមួយ ដែលមាន​ការពេញនិយម​ខ្លាំងជាងគេ​នៅខេត្តកំពត។ ការចុះកម្មសិក្សានោះ ត្រូវបាន​ធ្វើឡើង​រយៈពេល១ម៉ោង ចាប់ពីម៉ោង ៩ ដល់ម៉ោង ១០ ព្រឹក។ កម្មសិក្សា​នេះធ្វើឡើង​ក្នុងគោលបំណង​ឲ្យ​សិស្សានុសិស្ស បាន​មកមើល​ផ្ទាល់​និងជួប​សម្ភាសន៍​ផ្ទាល់ ជាមួយប្រធាន និងបុគ្គលិក​ធ្វើការ​ក្នុងស្ថានីយ៍វិទ្យុ...

Saturday, November 2, 2013

Posted by KIA On 7:40 PM
បទ​នេះ​មាន​ជា​ភាសា​ ចិន អង់គ្លេស និង​ ខ្មែរ។​ នេះ​ជា​ភាសាអង់គ្លេសដែល​ខ្ញុំ​ធ្វើឡើង​ជា​មួយ​កម្មវិធី Sony Vegas Pro 11 និងរូបភាព​ដោយ​កម្មវិធី Adobe Photoshop CS6​។ ...

Thursday, October 31, 2013

Posted by KIA On 7:09 PM
ពិធី​កាត់​ខ្សែបូរណ៍​សម្ភាធអាគារ​អាង​ទឹក នៅសាលាដុន បូស្កូខេត្តកែប កាលពីម្សិលមិញ​មានរៀប​​ចំនូវ​ពិធី សម្ភោធ​ដាក់ឲ្យ​​ប្រើប្រាស់​នូវ អាគារ​សិល្បៈ បន្ទប់បាយ និង អាងទឹក ដែលមានវត្តមានចូល រួមពី លោកពុក ចន វីសឺ អធិការសាលាបច្ចេកទេស ដុន បូស្កូ ខេត្តព្រះសីហនុ លោក អូលីវយេ លោកពុក លី សំណាង ដែលជាអធិការ​សាលាដុន បូស្កូ ខេត្តកែបផ្ទាល់ ព្រមម្ចាស់ជំនួយ ឧបត្តមសាលាដុន បូស្កូ ដោយមានការរាក់ទាក់​ដោយលោកគ្រូ អ្នក គ្រូ និងសិស្សានុសិស្ស នៃសាលាដុន បូស្កូខេត្តកែប និង ព្រះសីហនុ។ អាគារ​អាង​ទឺក​...

Monday, September 30, 2013

Posted by KIA On 7:24 AM
នេះជា​តារាង​ពិន្ទុ​ បាល់​ទាត់​ក្របខ័ណ្ឌអង់គ្លេស​នៅសប្តាហ៍ទី​ ៦​ នេះដែល​គិត​ត្រឹម​ថ្ងៃច័ន្ទ។ នាំមក​ជូន​ដោយ​បណ្ណល័យ​អនឡាញ​ លេខរៀង ក្រុម ប្រកួត គ្រាប់​បាល់​ ពិន្ទុ ១ Arsenal ៦ ៦ ១៥ ២ Liverpool ៦ ៤ ១៣ ៣ Spurs ៦ ៤ ១១ ៤ Chelsea ៦ ៤ ១១ ៥ Southampton ៦ ៣ ១០ ៦ Man City ៦ ៧ ១០ ៧ ...

Saturday, September 21, 2013

Posted by KIA On 1:54 AM
ក្នុងមេរៀននេះយើងនឹងសិក្សាពីការប្រើប្រាស់ ពាក្យ Have និង take ដែល​លោក​អ្នកបាន​សិក្សា​អំពីការ​ប្រើពាក្យ make និង do រួចមក​ហើយ​ក្នុងមេរៀនមុន ការប្រើ​ប្រាស់ពាក្យ Make, do, have, take (1). ពាក្យប្រើជាមួយ have មាន Things we have Food and drink: I had (ate) steak but Chantha just had (drank) a cup of coffee. A meal (breakfast, lunch, dinner): I am having (eating) dinner now. A look: could I have a look at your newspaper? A party: I’m having a party...

Wednesday, September 18, 2013

Posted by KIA On 11:51 PM
នៅក្នុង​ភាសាអង់​គ្លេស​ពាក្យ make, do, have, take មានន័យ​ស្រដៀងគ្នា​ដែលអាច​ឲ្យ​យើង ច្រលំ​ពេលណា​ត្រូវប្រើ​ពាក្យមួយ​ណា។ ក្នុងមេរៀន​នេះយើង​បាន​សិក្សា​ពីការ​ប្រើប្រាស់ ពាក្យ​ទាំងបួន​​នេះ​​ឲ្យបាន​ត្រឹមត្រូវៈ ពាក្យដែលត្រូវប្រើជាមួយ Make Things we make A mistake: She made a few mistakes on the exam. A meal: I had to make my own dinner last night. Money: He made a lot of money when he worked in Phnom Penh. Friends: She makes a lot of friends here. A...

Monday, September 9, 2013

Posted by KIA On 11:06 AM
ពពួក​ផ្កាដែលមាន​ឈ្មោះថា រ៉ាហ្វលេស៊ា (Rafflesia) គឺជា​ផ្កា​ដែល​បាន​ចាត់ទុក​ថា​ជា​ផ្កា​ដែល​មាន​ទំហំ​ធំជាងគេ​លើ​ពិភពលោក។ វា​អាច​លូតលាស់​ជារង្វង់​ដល់​ទៅ​មួយម៉ែត ហើយ​មាន​ទំងន់​ប្រហែល ១១​គីឡូ​ម៉ែត។ វាជា​ពពួក​រុក្ខជាតិ​បរាសិត ​ដែលតោង​ជាប់​រុក្ខជាតិ​ផ្សេងទៀត​ហើយ​ស្រូបយក​សារធាតុ​បំប៉ន។ ពេលដែលផ្កា រ៉ាហ្វលេស៊ា រីក​វាបញ្ចេញ​នូវក្លិន​ដ៏ស្អុយ ដូចជា​សាច់​រលួយដែរ។ វាជា​ប្រភេទ​រុក្ខជាតិ​ដែល​មាន​នៅតែ ព្រៃ បេងគូឡូ នៃកោះ​ស៊ូម៉ាត្រា នៃប្រទេស ឥណ្ឌូនេស៊ី និង ម៉ាឡេស៊ី​តែប៉ុណ្ណោះ។...

Sunday, September 1, 2013

Posted by KIA On 11:03 PM
កុំព្យូទ័រ​គឺជាម៉ាស៊ីន​ដែលអាច​ឲ្យយើង​ធ្វើ​ការងារ​បានយ៉ាង​ច្រើន​ដូចជា វាយ​អត្ថបទ ​ធ្វើ​ការ​គណនា​លេខ​ ស្តាប់ចំរៀង មើលភាពយន្ត លេងហ្គេម ធ្វើការរចនា ផ្ទុកនិងរក្សាទុកទិន្នន័យ បញ្ជូន​ព័ត៌មាន​ឲ្យគ្នា ស្វែងរក​ព័ត៌មាន​លើ​បណ្តាញ​អ៊ីនធឺណេត​ជាដើម។ សព្វថ្ងៃ​នេះ​កុំព្យូទ័រ​គឺជាម៉ាស៊ីន​ជំនួយ​ដ៏​សម្ខាន់ របស់មនុស្ស​ដែល​​មិនអាច​ខ្វះបាន​ចំពោះ​ការងារ​មួយចំនួនធំ ដែល​ការចេះ​នូវជំនាញ​កុំព្យូទ័រ​គឺជា​កត្តា​ដ៏ចម្បង​មួយ ដែល​អាចជួយ​សម្រួល​ដល់ការងារ​របស់​លោកអ្នក។ ...

Saturday, August 17, 2013

Posted by KIA On 1:19 AM
ដើម្បីទាញយក​សៀវភៅ កេរ្តិ៍ដំណែលបទ​ចំរៀង លោក​ ស៊ីន​ ស៊ីសាមុត សូមចុចត្រង់នេះ នេះជាសៀវភៅមួយ​ដែល​បង្កើតឡើង​ដោយ​ដក​ស្រង់​ចេញពី​ទំព័រវីគីភីឌាខ្មែរ ដែល​និយាយ​អំពីស្នាដៃបទចំរៀង​របស់ លោក​ ស៊ីន ស៊ីសាមុត​ដែល​ជា​កំពូល​តារា​ចំរៀង​នៃប្រទេស​កម្ពុជា​ ដែល​បទចំរៀង​របស់​លោក​នៅតែ​ទទួល​ការ​គាំទ្រមិន​ចេះបញ្ចប់​មក​ទល់​និង​សម័យ​បច្ចុប្បន្ននេះ។ ...

Friday, August 16, 2013

Posted by KIA On 10:55 PM
មាននិទាន​មួយដំណាល​ថាៈ មានបុរស ៤ នាក់បបួលគ្នា​ទៅជីក​កំណប់​មាស​ជាមួយ​គ្នា លុះ​ជីក​ទៅ​បាន​មាស ​១ ក្រឡ ហើយ​យក​មាស​នោះ​មក​ចែកទាំង ៤ នាក់​ស្មើគ្នា​សល់​តែមាស ១ ដុំ ហើយ​ចៅ​ទាំង ៤ នាក់​ដណ្តើមគ្នា ជជែក​គ្នា​ពុំដាច់​ស្រេច​ក៏នាំគ្នា ទៅរក​ចៅក្រម ចៅក្រម កាត់​សេចក្តី​នេះ​ពុំ​បាន ទើប​នាំគ្នា​ទៅក្រាប​បង្គំទូល​ព្រះមហាក្សត្រ​ដោយ​ដំណើរ​ទីទៃៗ។ ព្រះមហាក្សត្រ​ទ្រង់​ឲ្យ​យក​ចប​ចៅ​ទាំង ៤ នាក់នោះ​មកថ្លឹង ចប​ចៅ​ទាំង ៣ នាក់​មាន​ទម្ងន់ស្មើគ្នា​ ប្លែក​តែ​ចប​ចៅ​ម្នាក់​ធ្ងន់​លើស​គេ...

Sunday, August 11, 2013

Posted by KIA On 7:25 AM
នេះជា​វីដេអូ​មួយនិយាយ​អំពី​ការ​ទទួល​សិស្ស​ថ្មី​នៅ​សាលា​ដុន បូស្កូនៅ​កម្ពុជា​ដែល​ធ្វើ​ឡើង​ ដោយ​សិស្ស​ផ្នែក​ទំនាក់​ទំនង​សង្គម​និង​សារ​ព័ត៌មាន នៃ​សាលា​បច្ចេក​ទេស​ដុន បូស្កូ ខេត្ត​ព្រះសីហនុ​ និង ខេត្ត​កែប។ ...

Friday, August 2, 2013

Posted by KIA On 1:02 AM
បណ្តាញ​ទំនាក់ទំនង​សង្គម Facebook កំពុង​តែរកចំណូល​បាន​យ៉ាង​និង​កើន​ឡើង​ជា​ប្រចាំ ជា​រៀង​រាល់​ត្រីមាស​ដោយ​ការ​ផ្សព្វផ្សាយ​លើ​គេហទំព័រ​របស់​ខ្លួន តែ​អ្នក​ប្រើប្រាស់​ហាក់​មាន​ភាព​មិន​ពេញ​ចិត្ត ​ចំពោះ​​ការបង្ហាញ​ស្លាក​ផ្សព្វផ្សាយ​ច្រើន​ឡើង​លើ​គេហទំព័រ​មួយនេះ។ យោង​ទៅ​តាមរបាយការណ៍​ដែល​ផ្សាយចេញ​ដោយ​គេហទំព័រ ​Business Insider បាន​បង្ហាញ​ឲ្យឃើញថា​អ្នកប្រើប្រាស់ ​Facebook ភាគ​ច្រើន​មាន​ការ​មិន​សប្បាយចិត្ត​ជាមួយ​ការ​បង្ហាញ​ស្លាក​ផ្សព្វផ្សាយ​ទាំងនោះ។ ដែលបណ្តាញ​សង្គម...

Saturday, July 27, 2013

Posted by KIA On 9:37 PM
រូបភាពនៃ​ស្ពាន ស៊ី ឌូ សម្រាប់​កំណត់​ត្រាពិភពលោក​របស់យើង​ក្នុងសប្តាហ៍នេះ បណ្ណាល័យ អនឡាញ និង​លើក​យក​ពី​ស្ពាន​ ដែលមាន​កម្ពស់​​ខ្ពស់ជាង​គេ​លើ​ពិភពលោក (គិតត្រឹមថ្ងៃ ២៧ កក្កដា ២០១៣)។ ស្ពាន Si Du River Bridge មានកម្ពស់​ច្រើនជាង ១៦០០ ហ្វីត(៤៨៧.៦៨ ម៉ែត) គឺជា​ស្ពាន​ដែលមាន​កម្ពស់​ ខ្ពស់ជាង​គេ​លើ​ពិភពលោក។ ស្ពាន​នេះ​មាន​ទីតាំង​នៅជ្រលង​នៃទន្លេ Si Du នៅខេត្ត Hubei នៃ​សាធារណរដ្ឋ ប្រជាមានិតចិន។ ស្ពាននេះ​ត្រូវបាន​បើកនៅ​ថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០០៩ ហើយ​បាន​ជាប់​ជាស្ពាន​ដែលមាន​កម្ពស់​ខ្ពស់ជាង​គេ...

Monday, July 22, 2013

Posted by KIA On 11:01 PM
នេះជាវីដេអូមួយដែល​ធ្វើឡើង​ដោយ​​សិស្ស​ផ្នែក​ទំនាក់ទំនង​ សង្គម​និង​​សារព័ត៌មាន​ នៃ​​សាលា​បច្ចេក​ទេស​ ដុន បូស្កូ ខេត្តព្រះសីហនុ។ ដែល​និយាយ​​ពី​កាតព្វកិច្ច​យុវជន​ក្នុងការ​ទៅ​ចូលរួម​បោះឆ្នោត នៅថ្ងៃទី ២៨ ខែ​ កក្កដា ខាងមុខ​នេះ។ ...

Saturday, July 13, 2013

Posted by KIA On 7:56 AM
រូបភាពពី​: The Guardian គ្រូបង្វឹក ​Arsene Wenger នឹងបន្ត​កិច្ចសន្យា​នៅ ក្លឹប កាំភ្លើង​ធំ Arsenal រហូត​ដល់​កុងត្រា​របស់​គាត់​បញ្ចប់​នៅ​រដូវកាល​ក្រោយ។ គ្រូបង្វឹក​រូបត្រូវ​បានចាប់​អារម្មណ៍​ដោយក្លឹប Paris St-Germain ។ ទោះ​ជាយ៉ាងណា​ក៏ដោយ​លោក​បាន​បដិសេធ​ សំណើរ​ដោយ​បាន​បង្ហាញ​ពី​ការស្រលាញ់​របស់​លោក​ចំពោះ ក្លឹប Arsenal ដែលលោក​បាន​ធ្វើការ​នៅក្លឹប​មួយ​នេះ​អស់​រយៈពេល ១៧​ឆ្នាំ​កន្លងមក។ លោកបាន​និយាយ​ថា “ បេះដូង​របស់ខ្ញុំ​នៅ​តែ​នៅ​ជា Arsenal ខ្ញុំបាន​តាំងចិត្ត​នៅជាមួយ​ក្លឹប​មួយនេះ...

Friday, July 5, 2013

Posted by KIA On 6:05 AM
រូបភាព​ផ្សព្វផ្សាយ សូមអរគុណចំពោះការ​តាម​តាន​ របស់​អស់លោកអ្នក​នាង​ ដែលជា​កំលាំងចិត្តនៃ​ បណ្ណាល័យ អនឡាញ សូមរង​ចាំ និង តាមតាន​នៅការអភិវឌ្ឍន៍របស់ ទំព័រ​មួយ​នេះជាបន្ត សូមអរគុណ។ ...

Wednesday, July 3, 2013

Posted by KIA On 1:00 AM
រូបភាពពីៈ www.mirror.co.uk ខ្សែការពារ​កណ្តាល កូឡូ ធួរ៉េ បានក្លាយជា​កីឡាករ របស់ លីវើផូល ពេញលេញ ក្រោយ​ពី​កិច្ចសន្យា​របស់គាត់​ជាមួយ មែនឆែស្តឺ ស៊ីធី ត្រូវបាន​បញ្ចប់។ ការព្រម​ព្រៀងនេះ ត្រូវបាន​ធ្វើឡើង​មុនពេល ការបើក​ទ្វារទិញ​ដូរកីឡាករ ​តែ​ត្រូវ​រងចាំ​ដល់ពេល​ដែលការ​ទិញដូរ​​មកដល់។ “វាមានន័យ​ណាស់​សម្រាប់ខ្ញុំ គឺ ខ្ញុំចូលរួមជា​មួយនិងក្លិប ដ៏ធំមួយ​នៅអង់គ្លេស។ ពេលដែល​ចាកចេញ​ពី មែនឆែស្តឺ ស៊ីធី វាជា​ការសម្ខាន់​ដែលខ្ញុំ អាចបន្ត​លេងនៅ ព្រីម៉ាលីច ព្រោះនេះ​ជាលីច...

Monday, July 1, 2013

Posted by KIA On 2:46 AM
រូបសំណាក់​ លោកពុក​ បូស្កូ សាលាបច្ចេកទេស ដុន បូស្កូ ខេត្តព្រះសីហនុ គឺជា​សាលា​អង្គការ​ក្រៅរដ្ឋាភិបាល​មួយដែលជួយ​ដល់​យុវជន យុវនារី កម្ពុជា​ដែលពុំមាន​លទ្ធភាព​ទៅបន្ត​ការសិក្សា​នៅសកលវិទ្យាល័យ​នានា។ សាលា​បច្ចេកទេស ដុន បូស្កូ ខេត្តព្រះសីហនុ មានទីតាំងនៅ ផ្លូវអូរប្រាំ ក្រុមទី១៣ មណ្ឌល៥ សង្កាត់៤ ខ័ណ្ឌមិត្តភាព ក្រុងព្រះសីហនុ។ សាលា ដុន បូស្កូ ចាប់ផ្តើម​​បង្កើត​ឡើង​​នៅ​ឆ្នាំ១៨៥៤ ​ដោយក្រុម​គ្រួសារ​​សាលេស៊ាន នៅ​ប្រទេស​អ៊ីតាលី​​ដោយលោក​​ឪពុក បូស្កូ។ ហើយ​នៅ​​ទសវត្ស៍​ឆ្នាំ​១៩៩០...